ប្រធានាធិបតីអាមេរិកអាចជួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់ ស.ប.ប.ក.

(VOVWORLD) - តាមប្រភពការទូតបានឲ្យដឹងថា៖ នាថ្ងៃទី ៨ ឧសភា រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងជាមួយចិន ថា៖ លោក Trump ត្រៀមខ្លួនជាស្រេចស្វាគមន៍ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-Un ក្នុងជំនួបមួយនៅអាមេរិក ប្រសិន បើ ព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួន។ 
ប្រធានាធិបតីអាមេរិកអាចជួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់ ស.ប.ប.ក.  - ảnh 1 ប្រធានាធិបតីអាមេរិកអាចជួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់ ស.ប.ប.ក. 

(VOVworld) – តាមប្រភពការទូតបានឲ្យដឹងថា៖ នាថ្ងៃទី ៨ ឧសភា រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងជាមួយចិន ថា៖ លោក Trump ត្រៀមខ្លួនជាស្រេចស្វាគមន៍ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-Un ក្នុងជំនួបមួយនៅអាមេរិក ប្រសិន បើ ព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួន។ ការផ្តើមគំនិត នេះគឺផ្នែកមួយក្នុងចំណោមការផ្តើមគំនិតដែលអាមេរិកបាននាំចេញក្នុងការពិភាក្សានាពេលថ្មីៗនេះជាមួយមជ្ឈដ្ឋានមន្ត្រីចិនស្តីអំពីដំណោះស្រាយល្អបំផុតចំពោះបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ រដ្ឋអំណាចអាមេរិកក៏បានឲ្យដឹងដែរថា៖ គេនឹងមិនប្រើប្រាស់សកម្មភាពយោធាឡើយហើយនឹងធានាសន្តិសុខសំរាប់របបរបស់លោក  Kim Jong-Un ក្នុងករណី រាល់កម្មវិធីអាវុធពោលខាងលើរបស់ព្យុងយ៉ាងត្រូវបានបញ្ចប់ទាំងស្រុង។ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា៖ ក្លោងទ្វារសំរាប់ការចរចារនៅបើកទូលាយ។ ភាគីចិនបានផ្ញើរាល់ការផ្តើមគំនិតរបស់អាមេរិកដល់ ស.ប.ប.ក.។ រីឯខ្លួនវិញ ព្យុងយ៉ាងស្នើឲ្យវ៉ាស៊ីនតោនដកចេញកំលាំងប្រដាប់អាវុធចេញពីកូរ៉េខាងត្បូងហើយចុះហត្ថលេខាលើសិន្ធិសញ្ញាសន្និភាពក្នុងរយៈពេលយូរអង្វែងដើម្បីជំនួសឲ្យបទឈប់បាញ់ដែលបានអស់សុពលភាព។ ទន្ទឹមនឹងនោះ ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចវិលត្រឡបតុចរចារវិញជាមួយអាមេរិក ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ