ប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ី


ប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ី - ảnh 1
ប្រធានាធិបតីអាមេរិក Barack Obama អញ្ជើញទៅបំពេញទស្សនកិច្ចនៅទ្វីបអាស៊ី (Image: Vietnam+)

(VOVworld) – ការរំងាប់ចិត្តបណ្ដាសម្ព័ន្ធមិត្តនិងដៃគូក្នុងទំនាក់ទំនងសន្តិសុខនិង ពាណិជ្ជកម្មគឺជាខ្លឹមសារស្នូលនៃដំណើរទស្សនកិច្ចនៅអាស៊ីរបស់ប្រធានាធិបតី
អាមេរិក លោក Barack Obama ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២៣ មេសា។ ថ្លែង
មតិក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីវ៉ាស៊ីនតោន នាព្រឹកថ្ងៃទី ២២ មេសា
(តាមម៉ោងតំបន់) នាយកជាន់ខ្ពស់ទទួលបន្ទុកបណ្ដាបញ្ហានៅទ្វីបអាស៊ី ចំណុះក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Evan Medeiros បានឲ្យដឹងថា៖ គោលដៅសំខាន់បំផុតក្នុងដំណើរទស្សនកិច្ចលើកនេះរបស់លោក Obama គឺ​សំដៅអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់អាមេរិកចំពោះគោលនយោបាយ រក្សាតុល្យភាពនៅទ្វីបអាស៊ី-ប៉ាស៊ីហ្វិកឡើងវិញ។

“អាមេរិកជានិច្ចកាលសន្យាដ៏ត្រឹមត្រូវចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះមិនម៉ែន ជាបញ្ហាភូមិសាស្ត្រនយោបាយ ឬ នយោបាយទេ។ នេះគឺជាកិច្ចការពារផល ប្រយោជន៍សេដ្ឋកិច្ចនិងសន្តិសុខរបស់អាមេរិក ក៏ដូចជា បន្តអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រជាជនអាមេរិកនិងប្រជាជននៃបណ្ដាប្រទេសអាស៊ីទៀតផង។”

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីអាមេរិក Obama និង
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងពិភាក្សាអំពីរាល់វិធានការបង្កើន ទំនាក់ទំនងសម្ព័ន្ធមិត្តនិងដៃគូសន្តិសុខ ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្ម
រួមមាន ដំណើរការចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។

ខណៈពេលនោះ ការជួយឧបត្ថម្ភរបស់អាមេរិកក្នុងការជួយសង្គ្រោះជនរងគ្រោះ ក្នុងការលិចនាវា SEWOL ទំនាក់ទំនងសម្ព័ន្ធមិត្តនិងកិច្ចសហប្រតិបត្តិការ សន្តិសុខនិងបញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺជាខ្លឹមសារ សំខាន់ក្នុងជំនួបរវាងប្រធានាធិបតី Obama និងសមភាគីកូរ៉េខាងត្បូង លោកស្រី Park Geun-hye។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំង ២ រូបនឹងពិភាក្សាអំពីការអនវុត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-កូរ៉េខាងត្បូង។ ក្នុងដំណើរទស្សនកិច្ចនៅ ម៉ាឡេស៊ី ភាគីទាំង ២ នឹងពិភាក្សាអំពីការចរចារ TPP កិច្ចសហប្រតិប​ត្តិការ សន្តិសុខ ការពារប្រទេសលើសមុទ្រនិងជំលោះលើសមុទ្រខាងកើត។ ក្នុងដំណើរ ទស្សនកិច្ចនៅហ្វីលីពីន ប្រធានាធិបតី Obama នឹងអះអាងជាថ្មីម្តងទៀតនូវ កិច្ចសន្យាខាងសន្តិសុខចំពោះម៉ានីលនិងការជំរុញទំនាក់ទំនងរវាងប្រជាជននៃ ប្រទេសទាំង ២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ