ប្រធានាធិបតីអាមេរិកអបអរសាទរចំពោះលទ្ធផលនៃជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក

(VOVWORLD) -នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្តែងមោទនភាពចំពោះលទ្ធផលនៃជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោកជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នៅសិង្ហបុរីកាល នាថ្ងៃទី ១២ មិថុនាកន្លងទៅ។ 
ប្រធានាធិបតីអាមេរិកអបអរសាទរចំពោះលទ្ធផលនៃជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក - ảnh 1ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump

នៅលើគេហទំព័រ Twitter របស់ខ្លួន លោក Trump បានអះអាងថា "ដំណើរវិវឌ្ឍន៍ដ៏ធំធេងត្រូវទទួលបានក្នុងដំណើរការលុបបំបាត់ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ" ព្រមទាំងបានឲ្យដឹងថែមទៀតថា៖ លោកមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយថ្នាក់ដឹកនាំលោក Kim Jong-un។

សូមបញ្ជាក់ដែរថា៖ ក្រោយពីសន្និសីទកំពូលជាប្រវត្តិសាស្ត្រនៅសិង្ហបុរីនោះ ថ្នាក់ដឹកនាំអាមេរិក និង ស.ប.ប.ក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលមាន ៤ ចំណុច ក្នុងនោះ ថ្នាក់ដឹកនាំ លោក Kim Jong-un បានអះអាងសារជាថ្មីអំពីការសន្យារបស់ខ្លួនចំពោះ " ដំណើរការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង" នៅលើឧបទ្វីបកូរ៉េ។ ជាការឆ្លើយតប វ៉ាស៊ីនតោននឹងធានា សន្តិសុខឲ្យ ព្យុងយ៉ាងបញ្ឈប់ការធ្វើសមយុទ្ធរួមជាមួយសេអ៊ូល ក្នុងដំណាក់កាលសន្ទនាដោយសុច្ឆ័ន្ទៈ រវាង អាមេរិកនិងកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ