ប្រធានាធិបតីអាមេរិកអំពាវនាវឱ្យសភាអនុម័តលើច្បាប់ស្តីពីបទឧក្រិដ្ឋកម្មរើសអើងជំងឺកូវីដ -១៩

(VOVWORLD) -  ប្រធានាធិបតីអាមេរិក លោក Joe Biden បានអំពាវនាវ ឱ្យសភាអនុម័តលើច្បាប់ស្តីពី «បទឧក្រិដ្ឋកម្មរើសអើងជំងឺកូវីដ -១៩» បន្ទាប់ពីការបាញ់ប្រហារបានកើតឡើងនៅទីក្រុងអាត្លង់តា រដ្ឋ Georgia បែលបណ្តាលឲ្យមនុស្ស ៨ នាក់បានស្លាប់ ក្នុងនោះមានស្ត្រីដើមកំណើតអាស៊ីចំនួន ៦ នាក់។
ប្រធានាធិបតីអាមេរិកអំពាវនាវឱ្យសភាអនុម័តលើច្បាប់ស្តីពីបទឧក្រិដ្ឋកម្មរើសអើងជំងឺកូវីដ -១៩ - ảnh 1ការរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះនៃការបាញ់ប្រហារដោយសារការផ្ទុះកំហឹង ជំងឺវីដ-១៩ នៅអាត្លង់តានាថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

នាថ្ងៃទី ១៩ ខែមីនា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអំពាវនាវ ឱ្យសភាអនុម័តលើច្បាប់ស្តីពី «បទឧក្រិដ្ឋកម្មរើសអើងជំងឺកូវីដ -១៩» បន្ទាប់ពីការបាញ់ប្រហារបានកើតឡើងនៅទីក្រុងអាត្លង់តា រដ្ឋ Georgia ដែលបណ្តាលឲ្យមនុស្ស ៨ នាក់បានស្លាប់ ក្នុងនោះមានស្ត្រីដើមកំណើតអាស៊ីចំនួន ៦ នាក់។

 លោកប្រធានាធិបតី Biden បានថ្លែងថា «ខ្ញុំអំពាវនាវឱ្យសភាអនុម័តច្បាប់ស្តីពី «បទឧក្រិដ្ឋកម្មរើស អើង កូវីដ-១៩» ឲ្យបានឆាប់ៗ។ ច្បាប់នេះនេះនឹងជួយលើកកម្ពស់ការប្រតិកម្មបរបស់រដ្ឋាភិបាលសហរដ្ឋ ចំពោះការកើនឡើងនៃឧក្រិដ្ឋកម្មរើសអើងដែលកាន់តែធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺរាតត្បាត សកល កូវីដ-១៩ កំពុងផ្ទុះឡើង ព្រមទាំងជួយឧបត្ថម្ភដល់អាជ្ញាធររដ្ឋ និងមូលដ្ឋាននានា អាចធ្វើឱ្យប្រសើរឡើងនូវការរាយការណ៍រអំពីបទឧក្រិដ្ឋកម្មរើសអើង និងធានាថាព័ត៌មានអំពីឧក្រិដ្ឋកម្មរើសអើងមានភាពងាយស្រួលក្នុងការដោះស្រាយចំពោះសហគមន៍ជនជាតិអាមេរិកដើមកំណើតអាស៊ី»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ