ប្រធានាធិបតីអាមេរិកអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់នៃទំនាក់ទំនងជាមួយ NATO និង EU

ប្រធានាធិបតីអាមេរិកអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់នៃទំនាក់ទំនងជាមួយ NATO និង EU  - ảnh 1
ប្រធានាធិបតីអាមេរិកអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់នៃទំនាក់ទំនងជាមួយ NATO និង EU (VNA)


(VOVworld) – សហភាពអឺរ៉ុបសាមគ្គីភាពនិងរឹងមាំមួយគឺជាប្រការល្អប្រសើ
 ចំពោះអាមេរិក ក្នុងពេលដែល អង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO)
 ដើរតួនាទីសំខាន់ចំពោះសន្តិសុខនិងភាពសម្បូររុងរឿងរបស់វ៉ាស៊ីនតោន។
នេះគឺជាការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama ដែល
 ត្រូវបាននាំចេញក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅក្រិក នាថ្ងៃទី ១៥ វិច្ឆិកា។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Barack Obama បានជួបចរចារជាមួយ
សមភាគីប្រទេសម្ចាស់ផ្ទះ លោក Prokolis Pavlopoulos នៅរដ្ឋធានី Athen។
លោក Barack Obama បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងឆ្លង
មហាសមុទ្រអាត្លង់ទិកហើយចាត់ទុកថា៖ នេះគឺជាគ្រិះស្ថានសំរាប់ភាពសម្បូររុង
រឿងនិងសន្តិសុខនៃភាគីទាំងពីរ ហើយប្រការនេះមិនមានការប្រែប្រួលមិនថា
នៅ ក្រោមរដ្ឋអំណាចណាក៏ដោយ។ បន្ទាប់ពីដំណើទស្សនកិច្ចនៅក្រិកប្រធានា
ធិបតី Obama នឹងទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ដើម្បីពិភាក្សាជាមួយ
ថ្នាក់ដឹកនាំរបស់អាល្លឺម៉ង់បារាំងអង់គ្លេសនិងអ៊ីតាលីអំពីវិបត្តិនៅស៊ីរីនិង
អ៊ុយក្រែនក៏ដូចជាកាប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។
ប្រធានាធិបតី Barack Obama នឹងចូលរួមសន្និសិទីកំពូលវេទិកាសហប្រតិបត្តិ
ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប៉េរូ ហើយគ្រោងនឹងជួបធ្វើការជា
មួយប្រធានរដ្ឋចិន លោក  Xi Jinping នៅខាងក្រៅសន្និសីទ APEC៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ