ប្រធានាធិបតីអាមេរិកអះអាងថាទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក នៅតែល្អប្រសើរដដែល

(VOVWORLD) -មានព័ត៌មានដែលថា ស.ប.ប.ក កំពុងជួសជុលទីកន្លែងបាញ់បង្ហោះមីស៊ីល Dongchang-ri ឡើងវិញ។
ប្រធានាធិបតីអាមេរិកអះអាងថាទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក នៅតែល្អប្រសើរដដែល - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump  ជាមួយថ្នាក់ដឹកនាំស.ប.ប.ក (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប្រធានាធិបតីអាមេរិក លោក Donald Trumpបានអះអាងឡើងវិញថា លោក មានទំនាក់ទំនងដ៏ល្អប្រសើរជាមួយថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un ។ លោកក៏បានសម្តែងនូវការខកចិត្តផងដែរប្រសិនបើ ស.ប.ប.ក មានគោលបំណងបន្តការសាកល្បងអាវុធ។ សេចក្ដីប្រកាលពោលខាងលើត្រូវបានធ្វើឡើង ក្នុងបររិបទដែលកើតមានការព្រួយបារម្ភថា ដំណើរការលុបបំបាត់នុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនឹងវិលត្រឡប់មកកាន់ដំណាក់កាលចាប់ផ្ដើម ក្រោយពីពេលកិច្ចប្រជុំកំពូលលើកទីពីររវាងថ្នាក់ដឹកនាំ អាមេរិក និង ស.ប.ប.ក បានប្រព្រឹត្តិទៅ ដោយមិនទទួលបានសេចក្ដីថ្លែងការណ៍រួម។ ទន្ទឹមនឹងនេះមានព័ត៌មានដែលថា ស.ប.ប.ក កំពុងជួសជុលទីកន្លែងបាញ់បង្ហោះមីស៊ីល Dongchang-ri ឡើងវិញ ក៏ដូចជាការធ្វើសកម្មភាពនៅរោងចក្រផលិតកាំជ្រួចផ្លោងអន្តរទ្វីពដំបូងបង្អស់របស់ ស.ប.ប.ក  ដែលអាចឆ្ពោះទៅកាន់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ