ប្រធានាធិបតីអាមេរិកអះអាងពីទំនាក់ទំនងល្អប្រសើរជាមួយ ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ

(VOVWORLD) -  នាថ្ងៃទី១៤ខែតុលា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាង ពីទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un ក៏ប៉ុន្តែមិន បើកផ្លូវសំរាប់លទ្ធភាពនឹងបន្ធូរបន្ថយការដាក់ទណ្ឌកម្មសំដៅលើទីក្រុងព្យុងយ៉ាង។
ប្រធានាធិបតីអាមេរិកអះអាងពីទំនាក់ទំនងល្អប្រសើរជាមួយ ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និង ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un 

ក្នុងបទសម្ភាសមួយទៅកាន់ទូរទស្សន៍ CBS លោក Donald Trump បានឲ្យដឹង ថានាបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនមិនទាន់ទទួលព័ត៌មានណាមួយអំពីការដែល ស.ប.បកូរ៉េ កំពុងផលិតមីស៊ីលជំនាន់ថ្មីនោះទេ ព្រមទាំងមិនអនុវត្តការសាក ល្បងបាញ់ស៊ីលក៏ដូចជាអាវុធនុយក្លេអ៊ែរណាមួយឡើយផងដែរ។ លោក Donald Trump ក៏បានចែករំលែកថា ឥឡូវនេះ លោកកំពុងមានទំនាក់ទំនងល្អប្រសើរ ជាមួយថ្នាក់ដឹកនាំ Kim Jong-Un ដោយសង្កត់ធ្ងន់ថានេះគឺជាប្រការដ៏សំខាន់ ហើយថ្នាក់ដឹកនាំអាមេរិករូបនេះ ក៏បានអះអាងថាលោក នឹងរៀបចំជំនួប ទ្វេភាគី មួយជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េ នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ