ប្រធានាធិបតីអ៊ុយក្រែន ធ្វើទស្សនកិច្ចនៅដាណឺម៉ាក

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃទី ២០  ខែសីហា បានទៅបំពេញទស្សនកិច្ចនៅប្រទេសដាណឺម៉ាក។ 
ប្រធានាធិបតីអ៊ុយក្រែន ធ្វើទស្សនកិច្ចនៅដាណឺម៉ាក - ảnh 1ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen  (រូបថត៖ រ៉យទ័រ)

យន្តហោះដឹកមេដឹកនាំអ៊ុយក្រែនបានចុះចតនៅមូលដ្ឋានអាកាស Skrydstrup ភាគខាងត្បូងនៃប្រទេសដាណឺម៉ាក។ ប្រធានាធិបតី Zelensky ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក Lars Lokke Rasmussen និងរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក Jakob Ellemann-Jensen។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាករបស់ប្រធានាធិបតីអ៊ុយក្រែន គឺដើម្បីពិភាក្សាអំពីគំរូយន្តហោះចម្បាំង F-16 និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅក្នុងប្រទេស Nordic នេះ។ ប្រទេសដាណឺម៉ាកបានប្រកាសការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយដល់អ្វីដែលចាំបាច់។

កន្លងមក អាមេរិកបានយល់ព្រមផ្ទេរយន្តហោះ F-16 ពីដាណឺម៉ាក និងហូឡង់ ទៅកាន់អ៊ុយក្រែន។ ស៊ុយអែតក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងបន្តផ្តល់កញ្ចប់ជំនួយយោធាទី ១៣ ដល់អ៊ុយក្រែន រួមទាំងឧបករណ៍រាវរកមីន និងប្រព័ន្ធជួសជួលសម្រាប់ រថក្រោះ CV-90 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ