ប្រធានាធិបតីអ៊ុយក្រែនV.Yanukovychថា៖ការធ្វើបាតុកម្មជាសកម្មភាពជ្រុលនិយម
|
ប្រធានាធិបតីអុយក្រែនលោក Viktor Yanukovych
(រូបថតៈVietnamplus.vn ) |
(VOVworld)-នាថ្ងៃទី៣កុម្ភៈ ប្រធានាធិបតីអុយក្រែនលោក Viktor Yanukovych
បានរិះគន់ថា ការធ្វើបាតុកម្មនៅប្រទេសនេះជា “សកម្មភាពជ្រុលនិយម”។ ត្រឡប
មកធ្វើការវិញក្រោយពីរយៈពេល៤ថ្ងៃឈប់សម្រាក់ដោយជំងឺ លោក Yanukovych
បានចាត់ទុកថា រលកបាតុកម្មប្រឆំាងរដ្ឋាភិបាលជាសព្វថ្ងៃជា សកម្មភាពញុះញូង
គំនុំគំនួនដោយគោលដៅ “ដណ្តើមសិទ្ធិអំណាច”។ លោកអំពាវ នាវកសាងសហ
គមន៍១ដោយគ្មានសកម្មភាពប្រកាន់ពូជសាសន៍។
ទាក់ទិនដល់ផែនការរបស់អាមេរិកនិងសហភាពអឺរ៉ុប(EU)ស្តីអំពីការផ្តល់
ជំនួយឲ្យអ៊ុយក្រែន អ្នកនាំពាក្យរបស់ EU ទទួលបន្ទុក គោលនយោបាយកិច្ច
ការបរទេសនិងសន្តិសុខ Catherine Ashton ឲ្យដឹងថា៖EU និងអាមេរិកនឹងពិភាក្សា
អំពីការជួយឧបត្ថម្ភខាងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែនប៉ុន្តែសង្កត់ធ្ងន់ថាខ្ទង់ជំនួយណា
មួយក៏ត្រូវផ្សារភ្ជាប់ជាមួយកំណែទម្រង់នយោបាយ ឬការតែងតាំងរដ្ឋាភិបាលថ្មី៕