ប្រធានាធិបតីអ៊ុយក្រែនចេញបញ្ជាបង្កើនការការពារបណ្តាទីក្រុងនៅខាងកើត

ប្រធានាធិបតីអ៊ុយក្រែនចេញបញ្ជាបង្កើនការការពារបណ្តាទីក្រុងនៅខាងកើត - ảnh 1
លោក Poroshenko (រូបថតៈ TTXVN)

(VOVworld)-ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិនាថ្ងៃទី៤ វិច្ឆិកា
ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានប្រកល់ភារកិច្ច ឲ្យកងទ័ព
បង្កើតអង្គភាពថ្មីមួយចំនួន ដើម្បីទប់ស្កាត់នឹងរាល់ការវាយប្រហារអាច កើតមាន
ឡើងពីកងកម្លាំងទាមទាឯករាជ្យ។ លោក Poroshenko ឲ្យដឹងថា ផែន ការបង្កើត
ខ្សែបន្ទាត់ចំនួន៣តាមបណ្តាយព្រំដែន ត្រួតពិនិត្យដោយអ៊ុយក្រែន ត្រូវបានអនុវត្ត
យ៉ាងត្រឹមត្រូវ។ លោកសង្កត់ធ្ងន់ថា អ៊ុយក្រែនចង់ដោះស្រាយ ជំលោះនៅ Donbass
 តាមសន្តិវិធី ប៉ុន្តែក៏ត្រូវលទ្ធភាពការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ