ប្រធានាធិបតីអ៊ុយក្រែនដាក់ទណ្ឌកម្មថ្មីលើបុគ្គលនិងធុរកិច្ចរុស្ស៊ីនិងបេឡារុស្ស
(VOVWORLD) - នៅថ្ងៃទី ១៥ ខែមេសា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤៣៨ និងសហគ្រាសចំនួន ២៥៤ របស់រុស្ស៊ី និងបេឡារុស្ស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ AP) |
នៅក្នុងការដាក់ទណ្ឌកម្មលើកដំបូង មានពលរដ្ឋរុស្ស៊ីនិងបេឡារុស្សចំនួន ៨៧ នាក់ ដែលក្នុងនោះមានអត្តពលិកល្បីៗរបស់រុស្ស៊ី ក៏ដូចជារដ្ឋមន្ត្រីក្រសួងកីឡានិងទេសចរណ៍បេឡារុស្ស លោក Sergei Kovalchuk ផងដែរ។ ក្រឹត្យដាក់ទណ្ឌកម្មទីពីររួមមានអង្គការ និងសហគ្រាសចំនួន ២៥៤ ដែលទាក់ទងនឹងឧស្សាហកម្មការពារជាតិ និងសន្តិសុខរបស់រុស្ស៊ី ក៏ដូចជាអ្នកផ្តល់សេវាអ៊ីនធឺណែត។ បញ្ជីនេះ រួមបញ្ចូលទាំងក្រុមហ៊ុនល្បីៗរបស់រុស្ស៊ី ដូចជា "Yandex" និង "Rambler" ក៏ដូចជាក្រុមហ៊ុន "Intermeh" របស់បេឡារុស្សផងដែរ។
មុននោះ នាថ្ងៃទី ១ មេសា ប្រធានាធិបតី Zelensky បានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីចំនួន ៣៣នាក់ និងក្រុមហ៊ុនរុស្ស៊ីចំនួន ២២៥។ ការរឹតបន្តឹងរួមមានការបង្កកទ្រព្យសកម្ម ការបិទការជួញដូរ ការដកហូតអាជ្ញាប័ណ្ណ និងការរឹតបន្តឹងផ្សេងទៀត សរុបចំនួន ១១ វិធានការ៕