ប្រធានាធិបតីអ៊ុយក្រែនទៅកាន់ហ្វាំងឡង់ ដើម្បីជួបជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុបខាងជើងនានា
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែឧសភា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមកដល់ទីក្រុង Helsinki ចាប់ផ្តើមដំណើរទស្សនកិច្ចនៅហ្វាំងឡង់ ហើយចូលរួម កិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអឺរ៉ុបខាងជើងទាំង៥។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ (រូបថត៖ AFP/VNA) |
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានរួមជាមួយសមភាគីហ្វាំងឡង់លោក Sauli Niinisto លោកប្រធានាធិបតី Zelensky បានថ្លែងអំណរគុណចំពោះទីក្រុង Helsinki ដែលបានជួយឧបត្ថម្ភផ្នែក យោធាដល់ទីក្រុង Kiev ព្រមទាំងឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាពន្លឿនការ ផ្តល់ជំនួយឧបត្ថម្ភផងដែរ។ លោក Zelensky ក៏បានបង្ហាញជំនឿថា ឆ្នាំនេះនឹងជា ឆ្នាំសម្រេចកំណត់សម្រាប់អ៊ុយក្រែន ស្ថានភាពនៃជម្លោះនៅក្នុងប្រទេសនេះ ក៏ដូច ជាសម្រាប់អឺរ៉ុប។ដោយអបអរសាទរប្រទេសហ្វាំងឡង់ដែលបានក្លាយជាសមាជិកនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីខែមេសា លោកប្រធានាធិបតី Zelensky បាននិយាយថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខស្រដៀងគ្នាពី NATO។
យោងតាមទីប្រឹក្សសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន លោកស្រី Daria Zarivna នេះគឺជាជំហានមួយដើម្បីជំរុញការគាំទ្រសម្រាប់ទីក្រុង Kiev ក្នុងការចូលជា សមាជិកអង្គការ NATO។ ប្រទេសអឺរ៉ុបខាងជើង ទាំងអស់បានសន្យាជួយឧបត្ថម្ភអ៊ុយ ក្រែនទាំងផ្នែកហិរញ្ញវត្ថុនិងយោធា។ នាពេលថ្មីៗនេះ កាលពីថ្ងៃទី ២ ខែឧសភា ដាណឺម៉ាកបានប្រកាសថា គេបានបញ្ជូនជំនួយយោធាដែលមានតម្លៃ ២៥០ លាន ដុល្លារដល់អ៊ុយក្រែន៕