ប្រធានាធិបតីអ៊ុយក្រែននាំចេញការផ្តើមគំនិតអំពីការចរចារជាបន្តដើម្បីដោះស្រាយវិបត្តិ

ប្រធានាធិបតីអ៊ុយក្រែននាំចេញការផ្តើមគំនិតអំពីការចរចារជាបន្តដើម្បីដោះស្រាយវិបត្តិ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែននាំចេញការផ្តើមគំនិតអំពីការចរចារជាបន្តដើម្បីដោះស្រាយវិបត្តិ
 (Image: VNA)


(VOVworld) – នាថ្ងៃទី ៤ កក្កដា ក្នុងការចរចារតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់
ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU)
លោកស្រី Catherine Ashton ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានឲ្យ
ដឹងថា៖ ប្រទេសនេះបានកំណត់ពេលវេលានិងទីកន្លែងដើម្បីរៀបចំការចរចារជាបន្ត
របស់ក្រុមបេសកម្មពិសេសដោះស្រាយវិបត្តិនិងរងចាំចម្លើយរបស់ភាគីទាក់ទិននានា
។ លោក Poroshenko  បានសន្យាជាមួយលោកស្រី Catherine Ashton ថា៖ ដើម្បីទទួល
បានកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី បារាំង អាល្លឺម៉ង់និង អ៊ុយក្រែន
Kiev ត្រៀមខ្លួនជាស្រេចរៀបចំឲ្យសកម្មភាពជាបន្តរបស់ក្រុមបេសកម្មដោ ស្រាយ
ត្រីភាគី (រុស្ស៊ី-អ៊ុយក្រែន- EU) នាថ្ងៃទី ៥ កក្កដា។ សេចក្តីប្រកាសបានលើក ច្បាស់
ថា៖ តាងនាមសហភាពអឺរ៉ុប លោកស្រី Catherine Ashton បានសម្តែងការគាំទ្រ ចំពោះសកម្មភាពរបស់ប្រធានាធិបតីអ៊ុយក្រែនក្នុងការបញ្ចប់បទឈប់បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ