ប្រធានាធិបតីអ៊ុយក្រែនប្រកាសចាប់ផ្តើមយុទ្ធសាស្ត្រយោធាឡើងវិញ

(VOV)_​ប៉ុន្មានម៉ោងក្រោយពី​ បទឈប់បាញ់ជាមួយពយកឧទ្ទាម​អស់សុពល
ភាព   ប្រធានាធិបតីអ៊ុយក្រែន លោក Petro Porossnenko បានប្រកាសថានឹងចាប់
ផ្តើ មយុទ្ធសាស្ត្រយោធាឡើងវិញ ​ដើម្បី​ប្រឆាំងនឹងកងកម្លាំងបែកខ្លួន នាថ្ងៃទី១ 
កក្កដា។ក្នុងសេចក្ដី​ប្រកាស ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិ
បតី  លោក Petro Porossnenko បានលើក​ច្បាស់ថា៖ បន្ទាប់ពីបានវាយតំលៃអំពី​សភាពការណ៍នាបច្ចុប្បន្ន ក្នុងថានះ​ជាអគ្គមេបញ្ជាការបណ្ដាកង​កម្លាំងប្រដាប់ អាវុធ ខ្ញុំសម្រេចចិត្តមិនពន្យាពេលបទឈប់បាញ់ដោយឯកតោភាគីទៀតទេ។ យើងនឹងវាយប្រហារ ហើយរំដោះដែនដីរបស់យើង។

ប្រធានាធិបតីអ៊ុយក្រែនប្រកាសចាប់ផ្តើមយុទ្ធសាស្ត្រយោធាឡើងវិញ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Porossnenko

          មុននោះ នាថ្ងៃទី ៣០ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
អំពាវ នាវពន្យាពេលបទឈប់បាញ់នៅក្នុងតំបន់​អាគ្នេយ៍អ៊ុយក្រែន។ សេចក្ដីប្រកាស
នេះ ត្រូវបាននាំចេញ ក្រោយពីលោក Vladimir Putin ដំណើការចរចារ Online ជាមួយ
អធិកាបតី​អាល្លឺម៉ង់​ លោកស្រី Angela Merkel ប្រធានាធិបតីបារាំងលោក Francois Hollande និងប្រធានាធិបតីអ៊ុយក្រែន លោក Petro Porossnenko ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ