ប្រធានាធិបតីអ៊ុយក្រែនប្រកាសថាត្រៀមខ្លួនជាស្រេចប្រើបទឈប់បាញ់ដោយមានលក្ខ័ណ្ឌ
|
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko (រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី៣កក្កដា ក្នុងការសន្ទនាជាមួយអនុប្រធានាធិបតីអាមេរិក លោក
Joe Biden អំពីស្ថានភាពនៅភាគខាងកើត-ត្បូងរបស់អ៊ុយក្រែន ប្រធានាធិបតីអ៊ុយ
ក្រែនលោក Petro Poroshenko បានប្រកាសថា បានត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយ
បទឈប់បាញ់១ជាបន្ត ដោយមានលក្ខ័ណ្ឌថា ភាគីទាំងពីរគឺរដ្ឋអំណាច Kiev និង កម្លាំងសេនាជនសុទ្ធតែអនុវត្តន៍បទឈប់បាញ់និងចំណាប់ខ្មាំងដែលត្រូវចាប់ខ្លួនមុន
នោះត្រូវបានដោះលែង ហើយព្រំដែនត្រូវបានគ្រប់គ្រងក្រោម ការឃ្លាំមើលរបស់អង្គ
ការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)។ក្នុងពេលជាមួយគ្នានោះ ថ្នាក់ដឹក
នាំអាមេរិកបានអះអាងថា វ៉ាស៊ីងតោន គាំទ្រទិសដៅដៅះស្រាយ សភាពការណ៍
ក្នុងប្រទេសរបស់លោក Poroshenko និងខំប្រឹងប្រែងជួយប្រទេសនេះសម្រេចបាន
គោលដៅសន្តិភាព៕