ប្រធានាធិបតីអ៊ុយក្រែនពន្យាពេលច្បាប់អាជ្ញាសឹកដោយអំពាវនាវមានកិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី

(VOVWORLD) - ក្នុងថ្ងៃទី ២០មិនានេះដែរ លោកប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឱ្យមានការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយនិយាយថាការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះ។
ប្រធានាធិបតីអ៊ុយក្រែនពន្យាពេលច្បាប់អាជ្ញាសឹកដោយអំពាវនាវមានកិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថ្លែងនៅក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ (រូបថត៖ AFP/TTXVN)

យោងតាមសេចក្តីជូនដំណឹងរបស់ Verkhovna Rada (សភា) នៃប្រទេសអ៊ុយក្រែនបានឲ្យដឹងថា លោកប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃទី ២០ ខែមីនាបានចុះហត្ថលេខាលើច្បាប់ពន្យាស្ថានភាពអាជ្ញាសឹកនៅអ៊ុយក្រែន រយៈពេល ៣០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២៦ ខែមីនា។ សេចក្តីប្រកាសបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនបានអនុម័តលើក្រឹត្យមួយស្តីពីការបន្តច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន។ អាស្រ័យហេតុនេះ ច្បាប់នឹងអូសបន្លាយរយៈពេលប្រយុទ្ធគ្នានៅអ៊ុយក្រែន ចាប់ពីម៉ោង ៥ និង ៣០ នាទីព្រឹក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ សម្រាប់រយៈពេល ៣០ ថ្ងៃ។

ក្នុងថ្ងៃទី ២០មិនានេះដែរ លោកប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឱ្យមានការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយនិយាយថាការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ