ប្រធានាធិបតីអ៊ុយក្រែនមានគោលបំណងចង់ដោះស្រាយជម្លោះនៅប៉ែកខាងកើតដោយមានការជួយឧបត្ថម្ភពីបារាំងនិងអាល្លឺម៉ង់
(VOVWORLD) -ខុទ្ទកាល័យប្រធានាធិបតីអាល្លឺម៉ោង ក៏បនបញ្ជាក់ថា ប្រធានាធិបតី នៃប្រទេសខ្លួន លោក Frank-Walter Steinmeier នឹងជួបជាមួយ សមភាគីអ៊ុយក្រែនលោក Zelensky នាថ្ងៃតី ១៨ ខែមិថុនាខាងមុខ នៅទីក្រុងប៊ែរឡាំង។
លោក Volodymyr Zelensky ប្រធានាធិបតីថ្មីនៃប្រទេសអ៊ុយក្រែន |
លោក Volodymyr Zelensky ប្រធានាធិបតីថ្មីនៃប្រទេសអ៊ុយក្រែននឹងធ្វើទស្សនកិច្ចនៅប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួនពីរគឺអាល្លឺម៉ង់និងបារាំងនាសប្តាហ៍ខាងមុខ។
យោងតាមសេចក្តីប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីបារាំងកាលពីថ្ងៃទី ១៣ ខែមិថុនា ថា ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅបារាំងក្នុងតំណែងជាប្រធានាធិបតីអ៊ុយក្រែននោះ លោក Zelensky និងជួបពិភាក្សាការងារជាមួយ សមភាគីនៃប្រទេសម្ចាស់ផ្ទះលោក Emmanuel Macron នារសៀលថ្ងៃទី ១៧ ខែមិថុនាខាងមុខ។ សេចក្ដីប្រកាសនេះបានសង្កត់ធ្ងន់ថា៖ រាល់ការពិភាក្សាការងារនាពេលខាងមុខរវាងថ្នាក់ដឹកនាំទាំងពីររូបនេះ នឹងបង្កើតឱកាស ដោះស្រាយបញ្ហាជួយឧបត្ថម្ភរបស់បារាំងចំពោះកម្មវិធីធ្វើកំណែទម្រង់របស់លោកប្រធានាធិបតីអ៊ុយក្រែន។
មុននេះ ខុទ្ទកាល័យប្រធានាធិបតីអាល្លឺម៉ង់ ក៏បនបញ្ជាក់ថា ប្រធានាធិបតី នៃប្រទេសខ្លួន លោក Frank-Walter Steinmeier នឹងជួបជាមួយ សមភាគីអ៊ុយក្រែនលោក Zelensky នាថ្ងៃទី ១៨ ខែមិថុនាខាងមុខ នៅទីក្រុងប៊ែកឡាំង។ លើសពីនេះទៀតលោក Zelensky ក៏គ្រោងនឹងជួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃដដែលផងដែរ៕