ប្រធានាធិបតីអ៊ុយក្រែនសន្យាមិនអនុវត្តច្បាប់ស្ថានភាពប្រកាសអាសន្នឡើយ

ប្រធានាធិបតីអ៊ុយក្រែនសន្យាមិនអនុវត្តច្បាប់ស្ថានភាពប្រកាសអាសន្នឡើយ - ảnh 1
ការប៉ះទង្កិចនៅរដ្ឋធានី Kiev ត្រូវបានធូរស្រាលជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលនៃការចរចាររវាងភាគីប្រឆាំងជាមួយប្រធានាធិបតី Yannukovich ។
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៣ មករា ក្នុងជំនួបសន្ទនាតាមទរស័ព្ទជាមួយប្រធានគណៈ
កម្មាធិការអឺរ៉ុប (EC) លោក Jose Manuel Barroso អំពីជំលោះរវាងភាគីប្រឆាំងនិង
កំលាំងប៉ូលីសនៅរដ្ឋធានី Kiev ប្រធានាធិបតីអ៊ុយក្រែន លោក Victor Yannukovich បានសន្យាមិនអនុវត្តច្បាប់ស្ថានភាពប្រកាសអាសន្នឡើយ ហើយដោះស្រាយ
វិបត្តិនាបច្ចុប្បន្នតាមសន្តិវិធី។ ប្រធាន EC លោក Barroso បានអំពាវនាវ ឲ្យលោក
 Yannukovich ចាប់ផ្តើមជួបចរចារជាបន្ទាន់ជាមួយថ្នាក់ដឹកនាំនៃភាគី ប្រឆាំងភ្លាម
មួយរំពិច។ ផ្តោតទៅលើអំពីលទ្ធភាពដែល EU នឹងដាក់ទណ្ឌកម្មចំពោះអ៊ុយក្រែន
នោះ លោក Barroso បានអះអាងថា៖ EU មានគោលបំណងបើកចេញឱកាសទាំង
ឡាយសំរាប់ការសន្ទនានយោបាយនិងត្រៀមរៀបចំជួយឧបត្ថម្ភការសន្ទនានេះ។
តាមផែនការ នាថ្ងៃទី ២៤ មករា តំណងរបស់ EU ទទួលបន្ទុក ការបើកទូលាយនិង
គោលនយោបាយកិច្ចការបរទេសជាមួយប្រទេសជិតខាង លោក Stefan Fule បានមកកាន់អ៊ុយក្រែនដើម្បីអនុវត្តគោលដៅពោលខាងលើ។ ខណៈដែលនោះ ការប៉ះទង្កិចនៅរដ្ឋធានី Kiev ត្រូវបានធូរស្រាលជាបណ្តោះអាសន្ន ដើម្បីរង់ចាំ
លទ្ធផលនៃការចរចាររវាងភាគីប្រឆាំងជាមួយប្រធានាធិបតី Yannukovich ។ នេះគឺជាការចរចារលើកទី ២ រវាងភាគីទាំង ២ ក្នុងរយៈពេល ២ ថ្ងៃកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ