ប្រធានាធិបតីអ៊ុយក្រែនសន្យារារាំងសកម្មភាពយោធា


ប្រធានាធិបតីអ៊ុយក្រែនសន្យារារាំងសកម្មភាពយោធា - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនសន្យារារាំងសកម្មភាពយោធា (vietnamplus.vn)

        Vovworld-នាថ្ងៃទី៩កក្កដាបណ្ដាថ្នាក់ដឹកនាំលោកខាងលិចបានបង្កើន​សម្ពាធ​សំណូមពរប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko អនុវត្ត​បទ​ឈប់បាញ់
ជា​មួយ​កំលាំងទាមទាសហរដ្ឋភាវូបនីយកម្មនៅភាគខាងកើតនៃ​ប្រទេសនេះ។

        ក្នុងការចរចារតាមទូរស័ព្ទត្រីភាគី ប្រធានាធិបតីបារាំងលោក Francois Hollande និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានដាស់តឿន​លោក Poroshenko ឆ្ពោះទៅដំណោះស្រាយនយោបាយមួយសំរាប់វិបត្តិនៅ​អ៊ុយក្រែន។ ឆ្លើយ​តបវិញ ប្រធានាធិបតីអ៊ុយក្រែនសន្យារារាំងសកម្មភាព​យោធា​នៅភាគខាង​កើត​ដើម្បីជៀស
វាងការស្លាប់សំរាប់ជនស៊ីវិល។ ប៉ុន្តែលោក Poroshenko នៅតែចាត់ទុក​ថា ម៉ូស្គូខ្វះ
ការខំប្រឹងប្រែងសំដៅបន្ធូស្រាលភាព​តានតឹង​នៅអ៊ុយក្រែន។

        នាបច្ចុប្បន្នជំលោះបានឡើងជណ្ដើរនៅ Donetsk និង Lugansk ជា​កន្លែង​ដែល​
រដ្ឋអំណាច Kiev ប្រកាសបានត្រួតពិនិត្យបណ្ដាច្រកទ្វាចូលទីក្រុងទាំងពីរ​នេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Valeriy Heletey បានប្រកាសថា រដ្ឋាភិបាល​អ៊ុយក្រែន​នឹង​មិនចរចារជាមួយភាគីប្រឆាំងដល់ពេលណាភាគីនេះមិនទាន់មានដំណោះស្រាយ
​ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ