ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យប្រធានាធិបតីរុស្ស៊ីធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ

(VOVWORLD) - លោក Zelensky ក៏បានក្រើនរំលឹក ផងដែរថា សម្បទានណាមួយដែលបានព្រមព្រៀងជាមួយរុស្ស៊ីក្នុងការចរចា ក៏នឹងត្រូវ ការបោះឆ្នោតអនុម័តដោយប្រជាជនអ៊ុយក្រែនតាមរយៈការបោះប្រជាមតិមួយ។ 

ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យប្រធានាធិបតីរុស្ស៊ីធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថ្លែងលើទូរទស្សន៍កាលពីថ្ងៃទី២១ មីនា។ (រូបថត៖  AFP/TTXVN)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី 2២១ ខែមីនា បានឲ្យដឹងថា ជំនួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin "នៅក្រោមក្របខ័ណ្ឌ ណាមួយ" គឺចាំបាច់ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន។ លោក Zelensky ក៏បានក្រើនរំលឹក ផងដែរថា សម្បទានណាមួយដែលបានព្រមព្រៀងជាមួយរុស្ស៊ីក្នុងការចរចា ក៏នឹងត្រូវ ការបោះឆ្នោតអនុម័តដោយប្រជាជនអ៊ុយក្រែនតាមរយៈការបោះប្រជាមតិមួយ។ យោងតាមលោកថា បញ្ហាដែលត្រូវបានធ្វើប្រជាមតិនោះ អាចពាក់ព័ន្ធនឹងការធានា សន្តិសុខដែលអ៊ុយក្រែនទទួលបាន ដើម្បីបោះបង់ចោលការប៉ុនប៉ងចូលរួមអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (NATO)។ លោកបានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេចគាំទ្រកិច្ចព្រមព្រៀងណាមួយដែលប្រជាជនអ៊ុយក្រែនទទួលយក។
នៅក្នុងការវិវឌ្ឍន៍ផ្សេងមួយទៀត មន្ត្រីការទូតបានបង្ហើបឲ្យដឹងថា មហាសន្និ បាតអង្គការសហប្រជាជាតិ (អ.ស.ប) អាចបន្តបោះឆ្នោតក្នុងសប្តាហ៍នេះ អំពីភាពតាន តឹងរវាងរុស្ស៊ី-អ៊ុយក្រែន ហើយដាស់តឿនការជួយសង្គ្រោះមនុស្សធម៌។ នេះជាលើកទី២ហើយដែលមហាសន្និបាតអ.ស.បជាមួយនឹងសមាជិកចំនួន ១៩៣ បោះឆ្នោតលើជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ