ប្រធានាធិបតីអ៊ុយក្រែនអះអាងនូវគោលការណ៍ទំនើបភាវូបនីយកម្មកងទ័ព


ប្រធានាធិបតីអ៊ុយក្រែនអះអាងនូវគោលការណ៍ទំនើបភាវូបនីយកម្មកងទ័ព  - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនអះអាងនូវគោលការណ៍ទំនើបភាវូបនីយកម្មកងទ័ព (VNA)

(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ ថ្លែងមតិនៅសម័យប្រជុំអ្នកប្រមុខបណ្ដាកំលាំង
ប្រដាប់អាវុធអ៊ុយក្រែន ប្រធានាធិបតីនៃប្រទេសនេះ លោក Petro Poroshenko
បានអះអាងនូវគោលការណ៍បន្តទំនើបភាវូបនីយកម្មកងទ័ព ក្នុងកាលៈទេសៈ
ម៉ូស្គូកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅឧបទ្វីប Crimea ។​ លោក  Poroshenko
 ចាត់ទុកនេះគឺជាការគំរាមកំហែងដែលអាចនាំទៅ «សង្គ្រាមលើ គ្រប់វិស័យ»។
អ៊ុយក្រែននឹងខ្នះខ្នែងបង្កើនសក្តានុភាពការពារជាតិ ធានាសន្តិសុខ ជាតិតាម
ទិសសមស្របនឹងតម្រូវការនៃបណ្ដាប្រទេសជាសមាជិកនៃសន្ធិសញ្ញា អាត្លង់ទិក
ខាងជើង (NATO)។ ប្រធានាធិបតីអ៊ុយក្រែន លោក Poroshenko បានឲ្យដឹងថា៖
ប្រទេសនេះនឹងលៃទុកចំនួនប្រាក់ ៣៣៣ លានដុល្លាអាមេរិក ដើម្បីផលិតនិង
ទិញអាវុធថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ