ប្រធានាធិបតីអ៊ីរ៉ាក់តែងតាំងនាយករដ្ឋមន្ត្រីថ្មី

(VOVWORLD) - ការតែងតាំងសមាជិកគណៈរដ្ឋមន្រ្តីថ្មី នឹងរងការលំបាកជាច្រើន ដោយសារមានការប្រកួតប្រជែងរបស់គណបក្សនានា ដែលធ្វើឱ្យមានភាពជាប់គាំងនយោបាយដ៏យូរនៅប្រទេសមជ្ឈឹមបូព៌ានេះ។

 

ប្រធានាធិបតីអ៊ីរ៉ាក់តែងតាំងនាយករដ្ឋមន្ត្រីថ្មី - ảnh 1  លោក Mohammed Tawfiq Allawi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១ ខែកុម្ភៈ ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih បានតែងតាំងលោក Mohammed Tawfiq Allawi ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសនេះ ជំនួសលោក Adil Abdul Mahdi ដែលទើបនឹងប្រកាសលាលែងពីតំណែង។ លោក Mohammed Tawfiq Allawi នឹងទទួលភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី ក្នុងរយៈពេលមួយខែ។ ការតែងតាំងសមាជិកគណៈរដ្ឋមន្រ្តីថ្មី នឹងរងការលំបាកជាច្រើន ដោយសារមានការប្រកួតប្រជែងរបស់គណបក្សនានា ដែលធ្វើឱ្យមានភាពជាប់គាំងនយោបាយដ៏យូរនៅប្រទេសមជ្ឈឹមបូព៌ានេះ។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រី Abdul-Mahdi បានលាលែងពីតំណែង ដោយសាររលកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ាក់បានផ្ទុះឡើង ដែលទាមទាឲ្យដកតំណែងរបស់អ្នកនយោបាយពុករលួយ ដែលគ្មានសមត្ថភាពដឹកនាំប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ