ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1


ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1  - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1 (Image; VNA)

(VOVworld) – នាថ្ងៃទី ២៣ កក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani
បានអះអាងថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែល Tehran និងក្រុម
 P5+1 ទទួលបាននាថ្ងៃទី ១៤ កក្កដា មក មានតំលៃសំខាន់ជាងបើ ប្រៀបនឹង
ការជជែកវែកញែកក្នុងមជ្ឈដ្ឋានអ្នកនយោបាយប្រទេសនេះអំពីបណ្ដាខ្លឹម
សារលំអិតនៃកិច្ចព្រមព្រៀងពោលខាងលើ។ ថ្លែងមតិនៅសន្និសីទមួយនៅ
ទីក្រុង Tehran ប្រធានាធិបតី Rouhani បានអះអាងថា៖ កិច្ចព្រមព្រៀងនេះ
 បង្ហាញឆ័ន្ទៈជាតិនិងការរារាំងអនុវត្តឯកសារនេះគឺដើរផ្ទុយទៅនឹងបំណង
ប្រាថ្នា​របស់ប្រជាពលរដ្ឋ។ តាមលោកថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីនេះ
គឺជាទំព័រថ្មី មួយក្នុងប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងលោកខាងលិច។ ក្នុងព្រឹត្តិការ
ណ៍ទាក់ទិនមួយ ទៀត នាថ្ងៃទី ២៣ កក្កដា គណៈកម្មាធិការកិច្ចការបរទេស
ព្រឹទ្ធសភាអាមេរិក បានរៀបចំសម័យសួរដេញដោលដំបូងស្តីពីកិច្ចព្រមព្រៀង
នុយក្លេអ៊ែរពោលខាង លើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ