ប្រធានាធិបតីអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន
(VOVWORLD) - នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe កាលពីថ្ងៃទី ៩ ខែធ្នូ បានឲ្យដឹងថាទីក្រុងតូក្យូកំពុងពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ទៅកាន់ប្រទេសជប៉ុនក្នុងខែធ្នូនេះ។
នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe (Reuter) |
នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe កាលពីថ្ងៃទី ៩ ខែធ្នូ បានឲ្យដឹងថាទីក្រុង តូក្យូកំពុងពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ទៅកាន់ប្រទេសជប៉ុនក្នុងខែធ្នូនេះ ក្នុងគោលបំណងដោះស្រាយភាពជាប់គាំងខាងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ជាមួយ អាមេរិក។ នេះជាការបញ្ជាក់ជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជប៉ុនក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនបានផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចនេះទំនងជានឹងធ្វើឡើងនៅថ្ងៃទី ២០ ឬ ២១ ធ្នូខាងមុខនេះ។ គួរបញ្ជាក់ថានេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសជប៉ុនចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Mohammad Khatami បានធ្វើឡើងនាខែតុលាឆ្នាំ ២០០០ ផងដឺរ៕