ប្រធានាធិបតីអ៊ីរ៉ង់និងរុស្ស៊ីពិភាគ្សាអំពីការតស៊ូប្រឆាំងភេរវកម្ម

ប្រធានាធិបតីអ៊ីរ៉ង់និងរុស្ស៊ីពិភាគ្សាអំពីការតស៊ូប្រឆាំងភេរវកម្ម - ảnh 1
ប្រធានាធិបតីទាំងពីររូបសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាកិច្ចសហប្រតិបតិ្តការ
 (រូបថត៖Mehr News Agency)

(VOVworld) - នាថ្ងៃទី២៤ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសម
ភាគីអ៊ីរ៉ង់លោក Hassan Rouhani បានអញ្ជើញសន្ទនាតាមទូរស័ព្ទ ក្នុងនោះឯកភាព
លើការបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរចំពោះបញ្ហាស៊ីរីក៏ដូចជាការតស៊ូ
ប្រឆាំងនឹងលទ្ធិភេរវកម្មផងដែរ។ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរទស្សនៈអំពី
បម្រែបម្រួលថ្មីៗបំផុតនៅស៊ីរី ជាពិសេសគឺក្រោយពីកម្លាំងអង្គការរដ្ឋអ៊ីស្លាម (IS)
ស្វ័យប្រកាសត្រូវបានវាយបណ្ដេញចេញពីទីក្រុងយុទ្ធសាស្ត្រ Aleppo។ប្រធានា
ធិបតីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងសហ
ប្រតិបតិ្តការ សំដៅជួយតភ្ជាប់ឡើងវិញនូវជំនួបសន្ទនានិងជំនួបចរចារដើម្បីស្វែង
រកដំណោះស្រាយនយោបាយមួយសំរាប់វិបត្តិនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ