ប្រធានាធិបតីអ៊ីរ៉ង់បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម។
(VOV) /  
|
ប្រធានាធិបតីអ៊ីរ៉ង់បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម។ |
VOV-ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ Mahmoud Ahmadinejad នាយប់ថ្ងៃទី១០វិច្ឆិការបានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត
ណាម។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី
១០វិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad បានជួបចរចារជាមួយ
ប្រធានរដ្ឋ Truong Tan Sang ជួបសម្ដែងការគួរសមនិងជួនសន្ទនាជាមួយអគ្គលេខា
បក្ស Nguyen Phu Trong នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung និងប្រធានរដ្ឋ
សភា Nguyen Sinh Hung។ នៅបណ្ដាជំនួបសន្ទនានោះថ្នាក់ដឹកនាំវៀតណាម
សុទ្ធតែបានអះអាងថា ក្នុងគោលនយោបាយកិច្ចការបរទេសពហុបែបភាវូបនីយកម្ម
-ពហុភាគីបនីយកម្ម របស់ខ្លួន វៀតណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការជាមួយប្រទេសមិត្តភ័ក្តប្រពៃណីក្នុងនោះមានអ៊ីរ៉ង់ផង។ បណ្ដា
ថ្នាក់ដឹកនាំវៀតណាមនិង ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad បានអះអាង
នូវការប្តេជ្ញាចិត្តបង្កើននិងអភិវឌ្ឍន៍នូវទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ក្នុងរយៈពេល
ខាង ពិសេសគឺក្នុងវិស័យពាណិជ្ជកម្មកសិកម្មជលផលវប្បធម៍កីឡានិង
ទេសចរណ៍ជាដើម។ ភាគីទាំងពីរក៏ផ្លាស់ប្តូរមតិអំពីបណ្ដាបញ្ហាដំបន់និងអន្តរជាតិ
ដែលរួមយកចិត្តទុកដាក់៕
-VOV