ប្រធានាធិបតីអ៊ីរ៉ង់រិះគន់អាមេរិកចំពោះការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់

(VOVWORLD) -កម្លាំងឆ្មាំបដិវត្ត ឥស្លាមអ៊ីរ៉ង់ (IRGC) ក៏បានរិះគន់ចំពោះទង្វើខាងលើរបស់អាមេរិក ដោយចាត់ទុកថា ការដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើ រដ្ឋមន្រ្តីការបរទេស លោក Javad Zarif គឺមិនស្របច្បាប់ និងខ្វះការប្រុងប្រយ័ត្ន។
ប្រធានាធិបតីអ៊ីរ៉ង់រិះគន់អាមេរិកចំពោះការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ vnanet.vn)

នាថ្ងៃទី ១ ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានរិះគន់សេចក្ដីសម្រេចរបស់អាមេរិក ស្ដីពីការដាក់ទណ្ឌកម្មលើ លោក Javad Zarif រដ្ឋមន្រ្តីការបរទេសនៃប្រទេសនេះ។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតី លោក Hassan Rouhani បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងកំពុង មានអាកប្បកិរិយា“ ដូចកូនក្មេង” ។ តាមលោកថា ទោះបីជាអាមេរិកបានប្រកាសចង់សន្ទនាដោយគ្មានលក្ខខ័ណ្ឌចម្បងណាមួយក៏ដោយ ប៉ន្តែអាមេរិកនៅតែដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញ។

នាថ្ងៃដដែល កម្លាំងឆ្មាំបដិវត្ត ឥស្លាមអ៊ីរ៉ង់ (IRGC) ក៏បានរិះគន់ចំពោះទង្វើខាងលើរបស់អាមេរិក ដោយចាត់ទុកថា ការដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើ រដ្ឋមន្រ្តីការបរទេស លោក Javad Zarif គឺមិនស្របច្បាប់ និងខ្វះការប្រុងប្រយ័ត្ន។

នាថ្ងៃទី ១ ខែសីហា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងយ៉ាងច្បាស់ថាទីក្រុងប៉េកាំងប្រឆាំងជំទាស់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើរដ្ឋមន្រ្តី ការបរទេស លោក Javad Zarif របស់ទីក្រុងវ៉ាស៊ីនតោន ព្រមទាំង អំពាវនាវដល់ប្រទេសនេះខិតខំប្រឹងប្រែង សំដៅរក្សាស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា។

ចំណែកឯ សហភាពអឺរ៉ុប (EU) មានការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ព្រមទាំងបានសង្កត់ធ្ងន់ថា EU នៅតែបន្តសហប្រតិបត្តិការជាមួយមន្រ្តីការទូតជួរមុខនេះរបស់អ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ