ប្រធានាធិបតីអ៊ីរ៉ង់លោក Ibrahim Raisi ធ្វើទស្សនកិច្ចនៅប៉ាគីស្ថាននៅសប្តាហ៍ខាងមុខ
(VOVWORLD) - នៅរដ្ឋធានី Islamabad (ប៉ាគីស្ថាន) ប្រធានាធិបតីលោក Ibrahim Raisi នឹងមានជំនួបជាមួយម្ចាស់ផ្ទះ នាយករដ្ឋមន្រ្តីលោក Shehbaz Sharif ប្រធានាធិបតីលោក Asif Ali Zardari និងមេដឹកនាំយោធាប៉ាគីស្ថាន។
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ។ រូបថត៖ រ៉យទ័រ |
ប្រធានាធិបតីអ៊ីរ៉ង់លោក Ibrahim Raisi នឹងអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេស ជិតខាងប៉ាគីស្ថាន នា ថ្ងៃទី ២២ ខែមេសា។ ព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ ត្រូវបានអ៊ីរ៉ង់ប្រកាសនាថ្ងៃទី ១៥ មេសា។
នៅរដ្ឋធានី Islamabad (ប៉ាគីស្ថាន) ប្រធានាធិបតីលោក Ibrahim Raisi នឹងមានជំនួបជាមួយម្ចាស់ផ្ទះ នាយករដ្ឋមន្រ្តីលោក Shehbaz Sharif ប្រធានាធិបតីលោក Asif Ali Zardari និងមេដឹកនាំយោធាប៉ាគីស្ថាន។
តាមផែនការ ខ្លឹមសារនៃកិច្ចពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅប៉ាគីស្ថានរបស់ប្រធានាធិបតីអ៊ីរ៉ង់រួមមានទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការសន្តិសុខ បំពង់បង្ហូរឧស្ម័ន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សក្តានុពល ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ក៏មានអត្ថន័យដ៏សំខាន់ខណៈពេលដែលប្រទេសទាំងពីរបានចែករំលែកផលប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ៗ ជាពិសេសគឺបំពង់បង្ហូរឧស្ម័នប៉ាគីស្ថាន-អ៊ីរ៉ង់៕