ប្រធានាធិបតីអៀរឡង់ Michael Daniel Higgins អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម

(VOVWORLD) - នៅម៉ោង ១១:៤០ ព្រឹក ថ្ងៃទី ២ ខែតុលា (ម៉ោងក្នុងតំបន់) ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអៀរឡង់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតីអៀរឡង់។
ប្រធានាធិបតីអៀរឡង់ Michael Daniel Higgins អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងមហាសមុទ្រអៀរឡង់ Pippa Hackett ប្រធាននាយកដ្ឋានពិធីសារ (ក្រសួងការបរទេសអៀរឡង់) EamomMcKee អភិបាលក្រុង Fingal ទីក្រុង Dublin Brian McDonagh ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាម Deirdre Ní Fhallúin ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម នៅ អាកាសយានដ្ឋាន Dublin (រូបថត៖ Tri Dung/TTXVN)

លោកប្រធានាធិបតីអៀរឡង់ Michael Daniel Higgins និងភរិយាបានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍។ លោកប្រធានាធិបតី Michael Daniel Higgins និងភរិយាបានមកចំណតរថយន្តដើម្បីស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ហើយកុមារអៀរឡង់មួយចំនួនធំបានគ្រវីដៃកាន់ទង់ជាតិនៃប្រទេសទាំងពីរ។ ប្រធាននាយកដ្ឋានពិធីការអៀរឡង់ គោរពបានអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមឡើងកាន់វេទិកាកិត្តិយស។

បន្ទាប់ពីពិធីទទួលស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានជួបពិភាក្សាដោយឡែកជាមួយប្រធានាធិបតីអៀរឡង់ Michael Daniel Higgins។ នៅចុងបញ្ចប់នៃជំនួបដោយឡែកនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី Michael Daniel Higgins បានជួបពិភាក្សាជាផ្លូវការ។ បន្ទាប់ពីកិច្ចពិភាក្សាជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងប្រធានាធិបតីអៀរឡង់ Michael Daniel Higgins បានដាំដើមឈើអនុស្សាវរីយ៌នៅក្នុងសួនច្បារវិមានប្រធានាធិបតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ