អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ​តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអៀរឡង់

(VOVWORLD) - បន្ទាប់ពីបញ្ចប់រាល់សកម្ម ភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅម៉ុងហ្គោលី នាថ្ងៃទី  ១ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Ulan Bator ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអៀរឡង់ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអៀរឡង់ លោក Michael Higgins។

នៅវេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១ ខែតុលា ម៉ោងក្នុងស្រុក (ពោលគឺម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ម៉ោងនៅទីក្រុងហាណូយ) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចុះចតនៅអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអៀរឡង់។ ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅអាកាសយានដ្ឋាន Dublin គឺមានវត្តមាន៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងមហាសមុទ្រ Pippa Hackett; ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេស Eamonn McKee; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអៀរឡង់ Do Minh Hung និងភរិយា រួមទាំងកម្មាភិបាលនិងនិយោជិតមួយចំនួននៃស្ថានទូតវៀតណាមប្រចាំប្រទេសអៀរឡង់។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ​តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអៀរឡង់ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មកដល់អាកាសយានដ្ឋាន Dublin (រូបថត៖ Tri Dung/TTXVN)

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទៅកាន់អៀរឡង់ដោយអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអៀរឡង់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ