ប្រធានាធិបតីអៀរឡង់អញ្ជើញទៅទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នាយប់ថ្ងៃទី១០
 វិច្ឆិកា ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins និងលោកជំទាវបាន
អញ្ជើញមកដល់ទីក្រុងហូជីមិញ។ ក្នុងរយៈពេល៣ថ្ងៃបំពេញការងារនៅទីនេះ ប្រធានា
 ធិបតីអៀរឡង់បានជួបជាមួយថ្នាក់ដឹកនាំទីក្រុង និងចូលរួមពិធីចុះហត្ថលេខារវាងសហ
គ្រាសនិងមហាវិទ្យាល័យនៃប្រទេសទាំងពីរអៀរឡង់និងវៀតណាម។ ប្រធានាធិបតី
Michael Daniel Higgins ក៏បានជួបប្រាស្រ័យជាមួយអាជីវករមួយចំនួនមុននឹងចាក
ចេញពីទីក្រុងហូជីមិញឆ្ពោះដំណើរទៅកាន់ទីក្រុងហាយហ្វុងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ