ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ទៅទស្សនា Van Mieu និងដើរលេងតាមដងវិថីនៅទីក្រុងហាណូយ
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែមករា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវ Elke Budenbender បានទៅទស្សនា Van Mieu - Quoc Tu Giam ពិសារកាហ្វេនៅច្រកតូចមួយ ហើយទៅទស្សនា វិទ្យាស្ថាន Goethe នៅទីក្រុងហាណូយ។
នៅ Van Mieu - Quoc Tu Giam ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវបានស្តាប់ការឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យដំបូងគេរបស់វៀតណាម; គយគន់សំណង់ស្ថាបត្យកម្មបុរាណ ទស្សនា Khue Van Cac សួនសិលាចារឹកបណ្ឌិត និងវិហារ Dai Thanh...។
ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវបានដើរកាត់ច្រកផ្លូវតូចៗនៃសង្កាត់ Van Mieu ខណ្ឌ Dong Da។ រូបថត៖ VOV |
លោក Frank-Walter Steinmeier បានសម្តែងការយកចិត្តទុកដាក់ចំពោះតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងវិចិត្តសិល្បៈនៃបេតិកភណ្ឌឯកសារពិភពលោក - សិលាចារឹកបណ្ឌិតចំនួន ៨២នាក់ និងវាយតម្លៃខ្ពស់ចំពោះប្រពៃណីសង្វាតរៀនសូត្រ គោរពគ្រូបង្រៀននិងគោរពក្បួនសិលធម៌របស់ប្រជាជាតិវៀតណាម។ លោកប្រធានាធិបតីអាល្លឺម៉ង់ក៏បានទូងស្គរនៅក្នុងតំបន់កេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ផងដែរ។
នារសៀលថ្ងៃដដែល ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងលោកជំទាវបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី នៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី នៅវិថី Bac Son ទីក្រុងហាណូយ៕