ប្រធានាធិបតីអាល្លឺម៉ង់សប្បាយរីករាយចំពោះការអភិវឌ្ឍន៍ល្អប្រសើក្នុងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម


ប្រធានាធិបតីអាល្លឺម៉ង់សប្បាយរីករាយចំពោះការអភិវឌ្ឍន៍ល្អប្រសើក្នុងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម  - ảnh 1
ប្រធានាធិបតីអាល្លឺម៉ង់សប្បាយរីករាយចំពោះការអភិវឌ្ឍន៍ល្អប្រសើក្នុងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់
លោក Doan Xuan Hung បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក 
 Truong Tan Sang​ ឡើងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Joachim Gauck ។
 លោក Doan Xuan Hung បានអះអាងថា៖ បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ច
កាលចាត់ទុកអាល្លឺម៉ង់ជាដៃគូរជួរមុខរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត
វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរួមចំណែក
នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអភវិឌ្ឍន៍ឲ្យបានខ្លាំងក្លា
ថែមទៀត។ រីឯ ប្រធានាធិបតី Joachim Gauck បានសង្ឃឹមថា៖ ដំណើរទស្សន
កិច្ចជាផ្លូវការនៅអាល្លឺម៉ង់របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
​ និងលោកជំទាវនឹងនាំទំនាក់ទំនងរវាងអាល្លឺម៉ង់និងវៀតណាមឡើងកំពស់
ថ្មីមួយ។ ទន្ទឹមនឹងនោះ លោក Joachim Gauck ជឿជាក់ថា៖ ក្នុងបេសកម្មការ
ទូតរបស់ខ្លួន ឯកអគ្គរដ្ឋទូតវៀតណាម លោក Doan Xuan Hung នឹងខំប្រឹង
ប្រែងពង្រឹងនិង ពង្រីកទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់អភិវឌ្ឍន៍ឲ្យបាន
ខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ