ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco

ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco - ảnh 1
ប្រធានាធិបតីលោក Reuven Ruvi Rivlin និងគណៈប្រតិភូអ៊ីស្រាអែលទៅទស្សនា VinEco Tam Dao (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៤ មិនា ប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven
Ruvi Rivlin និងលោកជំទាវបានអញ្ជើញទៅទស្សនាគំរោងការណ៍វិនិយោគកសិកម្ម
អនុវត្តបច្ចេកវិទ្យាខ្ពស់ VinEco Tam Dao នៅទីរួមខេត្ត Gia Khanh ស្រុក Binh Xuyen
ខេត្ត Vinh Phuc ប៉ែកខាងជើងវៀតណាម។សកម្មភាពនេះស្ថិតនៅក្នុងក្របខ័ណ្ឌ
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវនៅវៀត
ណាមចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ មិនា។ប្រធានាធិបតីលោក Reuven Ruvi Rivlin
និងលោកជំទាវនិងគណៈប្រតិភូអ៊ីស្រាអែលបានទៅទស្សនាមណ្ឌលផ្ទះកញ្ចក់
ក៏ដូចជាដំណើរការដាំដុះ ប្រមូលផលនិងវេចខ្ចប់កសិផលរបស់ VinEco។គំរោង
ការណ៍នេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីខែកក្កដាឆ្នាំ២០១៥ ដោយ
មានផ្ទៃដីសរុប៧៨ហិចតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ