|
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin (រូបថត៖TTXVN) |
(VOV)_នាថ្ងៃទី ២៣ មិនា បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនៅវៀតណាម
ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានមានជំនួបជាមួយប្រធានគណៈ
កម្មាធិការទីក្រុងហូជីមិញលោក Nguyen Thanh Phong ។ នៅជំនួបនេះ លោក
Nguyen Thanh Phong បានឲ្យដឹងថា បច្ចុប្បន្ននេះ អ៊ីស្រាអែលមានគំរោងការចំនួន
១១ នៅទីក្រុងហូជីមិញ ដោយមានទុនសរុបចំនួន ១០ លានដូល្លារអាមេរិក។ ទំហំ
នាំចេញនាំចូលទ្វេរភាគីរវាងទីក្រុង និងអ៊ីស្រាអែលនាឆ្នាំ ២០១៦ សម្រេចបាន ១,៣
ពាន់លានដូល្លារអាមេរិក ។ ប្រធានគណៈកម្មាធិការទីក្រុងហូជីមិញមានបំណងចង់
ឲ្យអ្នកវិនិយោគអ៊ីស្រាអែលនឹងបង្កើនការវិនិយោគនៅទីក្រុង ដូចជាវិស័យ កសិកម្ម
បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ជាតិគីមី និងទូរគមនាគមន៍ ជាដើម។
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានជឿជាក់ថា
ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងអ៊ីស្រាអែលនឹង
អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខ ។
បន្ទាប់ពីជំនួបនេះ ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin និង
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong
បានអញ្ជើញជាកសិណសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈស្ដីអំពី កញ្ចប់
ហិរញ្ញវត្ថុ រវាងក្រុមហ៊ុនភាគហ៊ុនវិនិយោគអចលនទ្រព្យ និងសម្ព័ន្ធក្រុមហ៊ុន
Jasmine ដោយមានតម្លៃ ២០០ លានដូល្លារអាមេរិកលើវិស័យសុខាភិបាលនៅ
ទីក្រុងហូជីមិញ ៕