ប្រធានាធិបតី​អ៊ីស្រាអែល​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ចរចា​ស្តីពី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ

(VOVWORLD) - នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី១៦ ខែឧសភា ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានអំពាវនាវដល់រដ្ឋាភិបាលចម្រុះ និងភាគីប្រឆាំង ឱ្យពន្លឿនការចរចាលើផែនការកំណែទម្រង់ប្រព័ន្ធតុលាការ ដែលរងការជាប់គាំង ហើយត្រូវបានផ្អាកចាប់តាំងពីចុងខែមីនាមក។
ប្រធានាធិបតី​អ៊ីស្រាអែល​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ចរចា​ស្តីពី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ - ảnh 1ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog។ រូបថត៖ AFP/TTXVN

លោកប្រធានាធិបតី Herzog កំពុងជាអ្នកសម្រុះសម្រួលក្នុងការចរចាកំណែទម្រង់ប្រព័ន្ធតុលាការ ដែលជាមូលហេតុចម្បងនៃអស្ថិរភាពនយោបាយ និងការបែកបាក់សង្គមនៅអ៊ីស្រាអែល ជាមួយនឹងរលកបាតុកម្មអស់រយៈពេលជាច្រើនខែកន្លងមកនេះ ហើយមិនមានសញ្ញានៃភាពប្រសើរឡើងនៅឡើយ។ មុននោះ នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yariv Levin ដែលជាតំណាងភាគីជំរុញកំណែទម្រង់បានឲ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការកែសម្រួលក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពីខ្លឹមសារនោះទេ។

កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Netanyahu បានដាក់ចេញនូវផែនការកំណែទម្រង់ប្រព័ន្ធតុលាការថ្មី រួមទាំងសេចក្តីព្រាងច្បាប់ដែលនឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការជ្រើសរើសចៅក្រម និងសេចក្តីព្រាងច្បាប់ដែលនឹងកាត់បន្ថយសិទ្ធិអំណាចរបស់តុលាការកំពូល ក្នុងការលុបចោលច្បាប់។ ផែនការនេះបានជួបការប្រឆាំងរបស់សាធារណជន ដែលបង្កឱ្យមានរលកបាតុកម្មនៅទូទាំងប្រទេសអ៊ីស្រាអែល៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ