ប្រធានាធិបតីអាហ្វ្រីកខាងត្បូងបានប្រកាសបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មី
|
ប្រធានាធិបតីអាហ្វ្រីកខាងត្បូងលោក Jacob Zuma (vietnamplus.vn) |
Vovworld-នាយប់ថ្ងៃទី២៥ឧសភាមួយថ្ងៃបន្ទាប់ពីធ្វើសច្ចារប្រនិធាន ប្រធានាធិបតីអាហ្វ្រីកខាងត្បូងលោក Jacob Zuma បានប្រកាសបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មីជាមួយការផ្លាស់ប្តូរជាច្រើន ក្នុងនោះអនុប្រធានគណៈបក្ស
មហាសន្និបាតជាតិអាហ្វ្រីក (ANC) កាន់អំណាច Cyril Ramaphosa កាន់ដំណែង
អនុប្រធានាធិបតី។ គណៈរដ្ឋមន្ត្រីថ្មីរួមមានសមាជិកចំនួន៣៥នាក់ក្នុងនោះមាន
រដ្ឋមន្ត្រីចំនួន២រូបចំណុះខុទ្ទកាល័យប្រធានាធិបតីនិអ្នកប្រមុខបណ្ដាក្រសួងចំនួន
៣៣នាក់។
ថ្លែងមតិនៅពិធីប្រកាសគណៈរដ្ឋមន្ត្រី ប្រធានាធិបតី Zuma បានឲ្យដឹងថា រដ្ឋាភិបាលថ្មីរបស់លោកមានភារកិច្ចជំរុញដំណើរការផ្លាស់ប្តូរថ្មីសេដ្ឋកិច្ចសង្គម
នៃប្រទេសជាតិ ក្នុងនោះមានយុទ្ធសាស្ត្ររយៈពេលមធ្យមក្នុង៥ឆ្នាំ ត្រូវបានកំណត់ក្នុងផែនការអភិវឌ្ឍន៍ប្រទេសជាតិ (NDP) និងកម្មវិធីនយោបាយរបស់ ANC៕