ប្រធានាធិបតីអាហ្វហ្គានីស្ថានទៅកាន់ភាគខាងជើងដើម្បីប្រមូលកម្លាំង

(VOVWORLD) - តាមការគ្រោងទុក លោក Ghani នឹង “ត្រួតពិនិត្យសន្តិសុខនៅតំបន់ភាគខាងជើង” ហើយអាចនឹងជួបពិភាក្សាជាមួយលោក Atta Mohammad Noor និង លោក Abdul Rashid Dostum អំពីការការពារទីក្រុងនាពេលអនាគត នៅពេលដែលតាលីបង់កំពុងរំកិលចូលជិតតំបន់ជាយក្រុងនៃទីក្រុង។

ប្រធានាធិបតីអាហ្វហ្គានីស្ថានទៅកាន់ភាគខាងជើងដើម្បីប្រមូលកម្លាំង - ảnh 1ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani មកដល់ទីក្រុង Mazar-i-Sharif (ប្រភព៖ រ៉យទ័រ)

នៅថ្ងៃទី១១ ខែសីហា ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានធ្វើដំណើរទៅកាន់ទីក្រុងភាគខាងជើង Mazar-i-Sharif  ដើម្បីប្រមូលផ្តុំកម្លាំង ក្នុងបរិបទដែលកម្លាំងតាលីបង់បានដណ្ដើមយក ១/៤ នៃទីតាំងខេត្តក្រុងរបស់ប្រទេសនេះ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។

តាមការគ្រោងទុក លោក Ghani នឹង “ត្រួតពិនិត្យសន្តិសុខនៅតំបន់ភាគខាងជើង” ហើយអាចនឹងជួបពិភាក្សាជាមួយលោក Atta Mohammad Noor និង លោក Abdul Rashid Dostum អំពីការការពារទីក្រុងនាពេលអនាគត នៅពេលដែលតាលីបង់កំពុងរំកិលចូលជិតតំបន់ជាយក្រុងនៃទីក្រុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាននាំចេញនៅព្រឹកថ្ងៃទី ១១ ខែសីហា អាជ្ញាធរអាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមតាលីបង់បានដណ្តើមទីក្រុង Fazabad ដែលជាទីតាំងខេត្ត Badakhsan នៅភាគខាងជើង។ នេះគឺទីក្រុងទី៩ដែលធ្លាក់ក្នុងដៃពួកតាលីបង់ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ណ្ណោះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ