ប្រធានាធិបតី​អាហ្សង់ទីន​ថ្មី​ចូល​កាន់​តំណែង

(VOVWORLD) - ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន លោក Javier Milei បានស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា ហើយបានក្លាយជាមេដឹកនាំប្រទេសនៅអាមេរិកខាងត្បូងជាផ្លូវការសម្រាប់អាណត្តិ ២០២៣-២០២៧។

នាថ្ងៃទី ១០ ខែធ្នូ នៅទីក្រុង Buenos Aires ថ្លែងនៅក្នុងពិធីសម្ពោធ លោកប្រធានាធិបតី Javier Milei បានសង្កត់ធ្ងន់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីបំពេញការសន្យានៃយុទ្ធនាការឃោសនាការបោះឆ្នោតរបស់ខ្លួន ពោលគឺអនុវត្តវិធានការជាបន្តបន្ទាប់នៃកំណែទម្រង់ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុង បរិបទនៃអតិផរណានិងឱនភាពថវិកានៅក្នុងសេដ្ឋកិច្ចធំទីបីរបស់អាមេរិកឡាទីននេះកើនឡើងខ្ពស់។

ប្រធានាធិបតី​អាហ្សង់ទីន​ថ្មី​ចូល​កាន់​តំណែង - ảnh 1ប្រធានាធិបតីអាហ្សង់ទីនថ្មី។ រូបថត៖ AFP/TTXVN

លោកប្រធានាធិបតីបានអះអាងថា អាទិភាពកំពូលរបស់រដ្ឋាភិបាលថ្មីគឺស្តារសេដ្ឋកិច្ចឡើងវិញ ដែលកំពុងលិចលង់ក្នុងបំណុល ជាមួយនឹងអត្រាអតិផរណាខ្ពស់នាពេលបច្ចុប្បន្ន។ លោកប្រធានាធិបតី Javier Milei ក៏បានសន្យាថានឹងដាក់ចេញនូវវិធានការ "កំណែទម្រង់" ក្នុងពេលឆាប់ៗនេះ លើវិស័យដូចជា សន្តិសុខ សុខភាព និងការអប់រំនៅក្នុងប្រទេសអាហ្សង់ទីន ដែលលោកបានវាយតម្លៃថា មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។

ទាក់ទងនឹងគោលនយោបាយការបរទេស លោកប្រធានាធិបតី Javier Milei មានគោលការណ៍ពង្រឹងទំនាក់ទំនងជាមួយអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ