ប្រធានាធិបតីអាហ្សង់ទីនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ប្រធានាធិបតីនៃសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រធានាធិបតីអាហ្សង់ទីនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1ប្រធានាធិបតីនៃសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri (រូបថត៖ batimes.com.ar)

  ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាហ្សង់ទីននិងលោកជំទាវនៅវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ អាហ្សង់ទីនលោក Dang Xuan Dung បានចាត់ទុកថា ដំណើរទស្សនកិច្ចលើក នេះនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោកឯក អគ្គរដ្ឋទូតក៏មានការជឿជាក់ទៅលើយថាទស្សន៍ដ៏ល្អប្រសើរនៃទំនាក់ទំនង សហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាពេលខាងមុខ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ