ប្រធានាធិបតីអេហ្ស៊ីបបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី៧កញ្ញា ប្រ ធានាធិបតីសាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប លោក Abdel Fattah El-Sisi បានបញ្ចប់ប្រកប ដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧កញ្ញាឆ្នាំ២០១៧ តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ 
ប្រធានាធិបតីអេហ្ស៊ីបបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម - ảnh 1 ប្រធានាធិបតីអេហ្ស៊ីបបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម 

ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តី ថ្លែងការណ៍រួម ក្នុងនោះបានលើកច្បាស់ថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងរបស់ប្រធានា ធិបតីអេហ្ស៊ីប ព្រមទាំងចាត់ទុកនេះជាការគូសសញ្ញាសំខាន់ក្នុងការពង្រឹងនិងពង្រីកទំ នាក់ទំនងមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-អេហ្ស៊ីប។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅអំពីស្ថានភាពអន្តរ ជាតិនិងតំបន់រួមទាំងអះអាងនូវសារៈ សំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការអន្តរ ជាតិក្នុងការប្រឆាំងភេរវកម្ម។ ភាគីទាំងពីរមានបំណង និងប្តេជ្ញារក្សាសណ្តាប់ធ្នាប់ មួយសមស្របជាមួយគោលការណ៍ររួមរបស់ច្បាប់អន្តរជាតិ ដែលបានចែងច្បាស់ ក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ