ប្រធានាធិបតីអេហ្ស៊ីបអំពាវនាវឲ្យពិភពលោកអារ៉ាប់សាមគ្គីប្រឆាំងភេវរកម្ម
|
ប្រធានាធិបតីអេហ្ស៊ីបអំពាវនាវឲ្យពិភពលោកអារ៉ាប់សាមគ្គីប្រឆាំងភេវរកម្ម (Image: VNA) |
(VOVworld) – ថ្លែងមតិលើកាណាល់ទូរទស្សន៍ នាថ្ងៃទី ២២ កុម្ភៈ ប្រធានាធិបតី
អេហ្ស៊ីប លោក Abdel Fattah al-Sisi បានអំពាវនាវឲ្យបណ្ដាប្រទេសអារ៉ាបបង្កើត កំលាំងយោធាឯកភាពដើម្បីប្រឆាំងនឹងភេវរកម្មនិយមដែលកំពុងរីករាលដាល
ក្នុងតំបន់។ តាមលោក al-Sisi ថា៖ បណ្កាការវាយប្រហារតាមផ្លូវអាកាសតម្រង់
ទៅលើទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាសប្តាហ៍មុននៅលីប៊ី
គឺជាការតបតវិញទៅលើរឿងហេតុជនប្រដាប់អាវុធ IS បានសម្លាប់ប្រជាពល
រដ្ឋអេស្ស៊ីបចំនួន ២១ នាក់ដែលបានធ្វើការនៅលីប៊ី។ សាខារបស់អង្គការ IS នៅលីប៊ីក៏បានទទួលខុសត្រូវដំណើការវាយប្រហារទៅលើគេហដ្ឋានរបស់
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Tripoli នាថ្ងៃទី ២២ កុម្ភៈ ផងដែរ៕