ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ចាប់អារម្មណ៍ចំពោះ​សមិទ្ធិផល​របស់វៀតណាម

(VOVWORLD) - កង្វះធនធានមនុស្សដែលមានការអប់រំខ្ពស់អាចបង្កើតឧបសគ្គដល់គោលដៅរបស់ឥណ្ឌូនេស៊ីក្នុងគោលដៅក្លាយទៅជាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ចាប់អារម្មណ៍ចំពោះ​សមិទ្ធិផល​របស់វៀតណាម - ảnh 1ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Widodo ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម។ រូបថត៖ Minh Hoang

នាថ្ងៃទី ១៥ ខែមករា អញ្ជើញថ្លែងនៅក្នុងវេទិកាជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥណ្ឌូនេស៊ីដែលប្រារព្ធឡើងនៅទីក្រុង Surabaya ខេត្ត Java ខាងកើត ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា៖ វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសគឺផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់ៗ ប្រសិនបើឥណ្ឌូណេស៊ីមិនផ្លាស់ប្តូរទេ វៀតណាមអាចនឹងវ៉ាមុខយ៉ាងឆាប់ៗ។  ប្រធានាធិបតីឥណ្ឌូនេស៊ីបានសម្តែងការចាប់អារម្មណ៍ចំពោះអត្រាបញ្ចប់ថ្នាក់អនុអនុបណ្ឌិត និងបណ្ឌិតនៅវៀតណាម។ លោកប្រធានាធិបតី Joko Widodo បាននិយាយថា ត្រឹមតែ ០,៤៥% នៃចំនួនប្រជាជនក្នុងវ័យធ្វើការនៅឥណ្ឌូនេស៊ី មានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិត ខណៈដែលអត្រានេះនៅវៀតណាមមានប្រហែល ២,៤៣%។ កង្វះធនធានមនុស្សដែលមានការអប់រំខ្ពស់អាចបង្កើតឧបសគ្គដល់គោលដៅរបស់ឥណ្ឌូនេស៊ីក្នុងគោលដៅក្លាយទៅជាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍

យោងតាមប្រធានាធិបតីលោក Joko Widodo បានឲ្យដឹងថា វៀតណាមបានកសាងទំនាក់ទំនងរវាងសាកលវិទ្យាល័យ ជាមួយឧស្សាហកម្ម។ ប្រការនេះអនុញ្ញាតឱ្យសាកលវិទ្យាល័យបណ្តុះបណ្តាលកម្មករតាមតម្រូវការរបស់វិស័យឧស្សាហកម្មក្នុងស្រុក។ លោកប្រធានាធិបតី Joko Widodo បានឲ្យដឹងថា វៀតណាមពិតជាចាប់អារម្មណ៍លើការស្រាវជ្រាវជាមួយនឹងក្រុមអ្នកស្រាវជ្រាវយ៉ាងច្រើនកុករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ