ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ប្រកាសគណៈរដ្ឋមន្រ្តីថ្មី

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ប្រកាសគណៈរដ្ឋមន្រ្តីថ្មី - ảnh 1
លោកស្រី Retno Marsudi ក្លាយទៅជារដ្ឋមន្រ្តីក្រសួងការបរទេសជានារីដើមដំបូងរបស់ឥណ្ឌូនេស៊ី


(VOVworld) - នាថ្ងៃទី២៦តុលា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីលោក Joko Widodoបានប្រកាសគណៈរដ្ឋមន្រ្តីថ្មីក្រោយពីការពន្យាពេលដ៏យូរ។តាមនោះ អតីតឯកអគ្គ
រដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅហូល្លង់ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស។បេក្ខជនសំខាន់២រូបដែលត្រូវបានចាត់ទុកជាអ្នកជំនាញការជួរមុខក្នុងការជំរុញខឿន
សេដ្ឋកិច្ច គឺលោក Bambang Brodjoergoro និងលោក Sofyan Djalil ទទួលដំណែងជា
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច។លោកស្រី Puan Maharani កូនស្រីរបស់
អតីតប្រធានាធិបតីលោក Megawati Sukarnoputri ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួង
សុខុមាលភាពសង្គម។លោក Rini Soemarno ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងអង្គ
ភាពអាជីវកម្មរដ្ឋ និងអតីតសេនាធិការ Ryamizard Ryacudu ទទួលដំណែងជារដ្ឋមន្រ្តី
ក្រសួងការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ