ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចូលរួមសន្និសីទថ្នាក់ដឹកនាំអាស៊ាន

(VOVWORLD) -នារសៀលថ្ងៃទី២៨ខែមិនា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីសម្របសម្រួល សមុទ្រឥណ្ឌូនេស៊ី Luhut Binsar Pandjaitan ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចូលរួមសន្និសីទថ្នាក់ដឹកនាំអាស៊ាន - ảnh 1 ល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយរដ្ឋមន្ត្រីសម្របសម្រួល សមុទ្រឥណ្ឌូនេស៊ី Luhut Binsar Pandjaitan 

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយ តម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាង វៀតណាមនិងឥណ្ឌូនេស៊ី គឺ កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ទំនាក់ ទំនងរវាងប្រទេសទាំងពីរ នឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាឡើងកម្ពស់ថ្មីមួយ។

        រីឯរដ្ឋមន្ត្រី Luhut Binsar Pandjaitan បានអះអាងថា វៀតណាមជាគំរូមួយក្នុង ចំណោមគំរូជាច្រើនដែលឥណ្ឌូនេស៊ីចង់សិក្សារៀនសូត្រ ជាពិសេសក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច។ លោករូបនេះបានឲ្យដឹងថា នាខែតុលាខាងមុខ នៅទីក្រុងប៉ាលី ប្រទេសឥណ្ឌូនេស៊ីនឹងប្រព្រឹត្តទៅនូវសន្និសីទប្រចាំឆ្នាំរបស់ IMFនិង WB ក្នុងឱកាស នេះ ប្រធានាធិបតីឥណ្ឌូ នេស៊ី លោក Joko Widodo បាននាំចេញគោលគំនិត រៀបចំ សន្និសីទថ្នាក់ដឹកនាំអាស៊ាននៅខាងក្រៅសន្និសិទពោលខាងលើនិងមានបំណងចង់ ឲ្យថ្នាក់ដឹកនាំអាស៊ានទាំងអស់គាំទ្រនូវគោលគំនិតនេះ។ រដ្ឋមន្ត្រី Luhut Binsar Pandjaitan បានផ្ញើរលិខិតរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមសន្និសីទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ