ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់ រដ្ឋនៅវៀតណាម
(VOVWORLD) - ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងលោកជំទាវអញ្ជើញមក បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។
ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ក្នុង ការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងឥណ្ឌាអោយកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់វៀតណាមរបស់ប្រធានាធិបតីលោក Ram Nath Kovind នឹងរួមចំណែកជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការទ្វេ ភាគីលើវិស័យជាច្រើន។ នេះជាការវាយតម្លៃរួមរបស់មជ្ឈដ្ឋានអ្នកជំនាញនិងអ្នក ប្រាជ្ញឥណ្ឌាចំពោះព្រឹត្តិការណ៍នេះ។
បណ្ឌិត Faisal Ahmed ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្មអន្តរជាតិនៃសាកល វិទ្យាល័យគ្រប់គ្រង FORE របស់ឥណ្ឌា បានរំពឹងទុកថា ដំណើរទស្សនកិច្ចនៅ វៀតណាមរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind នឹងធ្វើអោយ ទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ាងស៊ីជំរៅថែមទៀត ជាពិសេសគឺក្នុងបរិបទ ដែលវៀតណាមកំពុងដើរតួនាទីដ៏សំខាន់ក្នុងគោលនយោបាយ “ឆ្ពោះទៅទិស ខាងកើត” របស់ឥណ្ឌា៕