ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម
(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមនេះ របស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ មានអត្ថន័យសំខាន់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា- វៀតណាម ឆ្នាំ ២០២២” ដើម្បីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ (រូបថត៖ VOV) |
នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃ ទី ២៦ ខែតុលា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមនេះ របស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ មានអត្ថន័យសំខាន់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា- វៀតណាម ឆ្នាំ ២០២២” ដើម្បីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានអញ្ជើញចូលជួបស្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc; ជួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។ នៅក្នុងបណ្តាជំនួបកំពូលទាំងនេះ ភាគីទាំងពីរបានអះអាងថា នឹងបន្តការពារ អភិរក្ស ពូនជ្រុំ និងមរតកទៅកាន់ជំនាន់ក្រោយនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ ស្របតាមបាវចនានៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ យូរអង្វែងប្រកបដោយនិរន្តរភាព៕