ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទទួលជួបប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Viettel Group
(VOVWORLD) - ក្នុងជំនួបនេះ លោក Tao Duc Thang បានសង្កត់ធ្ងន់ថា ទីផ្សារកម្ពុជាគឺជាទីផ្សារបរទេសដំបូងគេ ដែល Viettel ធ្វើការវិនិយោគ និងទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ តាមនោះ ជួយឱ្យម៉ាកយីហោមិត្តហ្វូនមានការអភិវឌ្ឍ។
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ ទទួលជួបជាមួយប្រធាន និងជាអគ្គនាយកក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា លោក Tao Duc Thang (រូបថត៖ Minh Duc/TTXVN) |
នារសៀលថ្ងៃទី២៤ ខែតុលា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានអញ្ជើញទទួលជួបជាមួយប្រធាន និងជាអគ្គនាយកក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) លោក Tao Duc Thang។ ក្នុងជំនួបនេះ លោក Tao Duc Thang បានសង្កត់ធ្ងន់ថា ទីផ្សារកម្ពុជាគឺជាទីផ្សារបរទេសដំបូងគេ ដែល Viettel ធ្វើការវិនិយោគ និងទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ តាមនោះ ជួយឱ្យម៉ាកយីហោមិត្តហ្វូនមានការអភិវឌ្ឍ។ លោក Tao Duc Thang បានស្នើឱ្យប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ និងថ្នាក់ដឹកនាំកម្ពុជា បន្តផ្តោតការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនមិត្តហ្វូន ក្នុងការអភិវឌ្ឍនិងរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍនិងដំណើរការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជានាពេលខាងមុខ; ជួយសម្រួលឲ្យក្រុមហ៊ុនមានការចូលរួមកាន់តែច្រើននៅក្នុងបណ្តាគម្រោងរួមដំណើរជាមួយរដ្ឋាភិបាល ក្រសួង មន្ទីរ និងវិស័យនានានៃប្រទេសកម្ពុជា ក្នុងដំណើរនៃការផ្លាស់ប្តូរឌីជីថលជាតិ និងកម្មវិធីសន្តិសុខសង្គម។
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានបញ្ជាក់ថា ការអភិវឌ្ឍរបស់មិត្តហ្វូន ក៏មានន័យដូចគ្នាទៅនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងវិស័យទូរគមនាគមន៍ និងការផ្លាស់ប្តូរឌីជីថល។ សម្តេចមានប្រសាសន៍ថា នឹងចែករំលែកការផ្ដល់យោបល់ និងអនុសាសន៍ទាំងនេះជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា៕