ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលសេដ្ឋកិច្ច​និងឋានៈ​របស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា នៅទីក្រុង Prague (សាធារណរដ្ឋឆែក) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Duong Hoai Nam បានចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystcil ។

នៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភា Milos Vystcil បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណៈរដ្ឋឆែកបានអភិវឌ្ឍន៍យ៉ាងវិជ្ជមានក្នុងរយៈពេលកន្លងទៅ; ហើយបានវាយតំលៃខ្ពស់ចំពោះសក្តានុភាពសេដ្ឋកិច្ច និងឋានៈកាន់តែខ្លាំងរបស់វៀតណាមនៅក្នុងតំបន់; លោកបានឲ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងវៀតណាមត្រូវបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្មដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋឆែក។

ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលសេដ្ឋកិច្ច​និងឋានៈ​របស់វៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Duong Hoai Nam និងប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystcil។ រូបថត៖ VOV

ប្រធានព្រឹទ្ធសភាលោក Milos Vystcil បានមានបំណងចង់អភិវឌ្ឍទំនាក់ទំនងសភារវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាថ្នាក់តំបន់ និងពហុភាគី ហើយបានឯកភាពលើតម្រូវការសម្រាប់ឯកសារកិច្ចព្រមព្រៀងស្តីពីទិសដៅសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរនាពេលអនាគត។ នាពេលខាងមុខ ភាគីទាំងពីរអាចសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការបង្កើតយន្តការសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានរវាងគណៈកម្មាធិការ ឯកទេសរបស់សភា និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ