ប្រធានព្រឹទ្ធសភាបារាំង ធ្វើទស្សនកិច្ចនៅវៀតណាម
(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ ប្រធានព្រឹទ្ធសភាបារាំងលោក Gérard Larcher បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរយៈពេល ២ ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។
ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង Gérard Larcher (រូបថត៖ quochoi.vn) |
លោកប្រធានព្រឹទ្ធសភា អមដំណើរដោយសមាជិកព្រឹទ្ធសភា Christian Cambon - ប្រធានគណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ; ព្រឹទ្ធសមាជិក Catherine Deroche - ប្រធានក្រុមមិត្តភាពបារាំង-វៀតណាម និងជាប្រធានគណៈកម្មាធិការកិច្ចការសង្គម និងព្រឹទ្ធសមាជិក Eliane Assassi - ប្រធានក្រុមកុម្មុយនិស្ត សាធារណរដ្ឋ ប្រជាពលរដ្ឋ និងអេកូឡូស៊ីនៃព្រឹទ្ធសភា។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រធានព្រឹទ្ធសភា លោក Larcher នឹងជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត។ គណៈប្រតិភូនឹងមានការពិភាក្សាជាមួយសហគមន៍ធុរកិច្ចបារាំង និងទស្សនាគម្រោងសេដ្ឋកិច្ចលេចធ្លោមួយនៃទំនាក់ទំនងបារាំង-វៀតណាមគឺ៖ ផ្លូវរថភ្លើងក្រុងលេខ៣ នៃទីក្រុងហាណូយ ឧបត្ថម្ភថវិកាដោយប្រទេសបារាំង និងដោយសម្ព័ន្ធក្រុមហ៊ុនបារាំង។ ប្រធានព្រឹទ្ធសភាបារាំងក៏នឹងអញ្ជើញចូលរួមបើកសម្ពោធអគារថ្មីនៃវិទ្យាស្ថានបារាំង នៅទីក្រុងហាណូយ ដែលមានមោទនភាពចំពោះពណ៌បង្លបនូវវប្បធម៌បារាំង និងសហ គមន៍ភាសាបារាំង។
ប្រធានគណៈកម្មាធិការសង្គម Nguyen Thuy Anh ទទួលស្វាគមន៍ប្រធានព្រឹទ្ធសភាបារាំង Gérard Larcher នៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ quochoi.vn) |
រួមជាមួយប្រធានរដ្ឋសភាវៀតណាម ប្រធានព្រឹទ្ធសភាបារាំងនឹងបំផុសសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំងនិងវៀតណាម៕